Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

    BY Khmerpress September 11, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

    សេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល ៖
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ
    * នៅរាជធានី និង បណ្តាខេត្តនៅ ភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ។ ចំណែកឯបណ្តាខេត្ត ដទៃទៀតនឹងអាចភ្លៀង នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។

    ២៖ តំបន់ខ្ពង់រាប៖
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ
    សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ
    * នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០%។

    ៣៖ តំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ
    * នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៥០-៧០%
    * នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រ ពីមធ្យមទៅបង្គួរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: