Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់, សូមអំពាវនាវដល់សាធារណជនបើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

    BY Khmerpress September 13, 2023
    នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់, សូមអំពាវនាវដល់សាធារណជនបើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

    (ភ្នំពេញ)៖ នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។

    នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។

    ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 / 012 500 555៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: