Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀម ៣ទីតាំង ដើម្បីចាក់ផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍អបអរសាទររមនីយដ្ឋានប្រាសាទកោះកេរ ​ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

    BY Khmerpress September 19, 2023
    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀម ៣ទីតាំង ដើម្បីចាក់ផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍អបអរសាទររមនីយដ្ឋានប្រាសាទកោះកេរ ​ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការផ្សាយបន្តផ្ទាល់ចំនួន ៣កន្លែងថែមទៀត ដើម្បីឱ្យពលរដ្ឋអាចទស្សនាឱ្យបានច្រើនកុះករ។

    នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ១៨៖០០យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖

    ១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

    ២៖ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

    ៣៖ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: