Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំ ស្វែងរកទីផ្សារកសិផល សម្រាប់ប្រជាកសិករ

    BY Khmerpress September 21, 2023
    រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំ ស្វែងរកទីផ្សារកសិផល សម្រាប់ប្រជាកសិករ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកទីផ្សារ កសិផល សម្រាប់ប្រជាកសិករ។

    នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    បើតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺកម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅ ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារ កសិករ ក្នុងការ លើកស្ទួយ ផលិត ផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាម ទីជនបទ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: