តារាសម្តែង ម៉ាដូណា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះតារាកំប្លែងអ្នកនាង ខ្ញុង ក្រោយជំពាក់លុយប្រមាណ ៤៥,០០០ដុល្លារ មិនព្រមទូទាត់សង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ាដូណា ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង ដែលមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ បានប្រកាសឈ្មោះចំៗ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតារាកំប្លែងអ្នកនាង ខ្ញុង ពាក់ព័ន្ធករណីជំពាក់លុយប្រមាណជា ៤៥,០០០ដុល្លារ មិនឃើញទូទាត់សងតាមការកំណត់។
តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ាដូណា បានប្រើពាក្យសម្ដីធ្ងន់ៗមកលើ អ្នកនាង ខ្ញុង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

បន្ទាប់ពីបានឃើញនូវសារព្រមានរបស់ តារាសម្តែង ម៉ាដូណា ហើយ កូនបំណុងដែលជាអ្នកនាង ខ្ញុង បានឆ្លើយតបទៅវិញភ្លាមៗ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោ.កប្រាស់អ្នកណា ដូចការជេរប្រមា.ថមើលងាយរបស់អ្នកឡើយកាជេរប្រមា.ថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោ.កប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមា.ថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ។ ព្រោះខ្ញុំនៅរស់ជ្រងោលដើម្បីរកសង តែអ្នកឯងជេរប្រមា.ថបរិ.ហារកេរិ៍ ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមា.ថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត »៕


