ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតាំង និងផ្ដល់ឋានៈដល់ជំនួយការ លោក ប៉ែន វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ចំនួន៣រូប
BY Khmerpress
September 29, 2023
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ដល់ឋានៈដល់ជំនួយការ លោក ប៉ែន វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ចំនួន៣រូប។
ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជំនួយការដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះ រួមមាន៖
*ទី១៖ លោក នួន កក្កដា មានឋានៈស្មើ អគ្គនាយករង
*ទី២៖ លោក អៀង ហ៊ាត មានឋានៈស្មើ ប្រធាននាយកដ្ឋាន
*ទី៣៖ លោក សែន ឧដែន មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖
ផ្តល់សិទ្ធិដោយ៖ freshnews
