Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

    BY Khmerpress September 29, 2023
    ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

    ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។ យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់រូបដែលបានជួយឱ្យការណ៍នេះអាចសម្រេចទៅបាន ៕ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: