Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្ដាយ! ខាន់ ចេសា ចាញ់ជើងខ្លាំងអាមេរិក Kelly ដោយពិន្ទុមិនឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមក្រវាត់ពិភពលោក ONE Atomweight នៅសិង្ហបុរី

    BY Khmerpress September 30, 2023
    សោកស្ដាយ! ខាន់ ចេសា ចាញ់ជើងខ្លាំងអាមេរិក Kelly ដោយពិន្ទុមិនឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមក្រវាត់ពិភពលោក ONE Atomweight នៅសិង្ហបុរី

    (សិង្ហបុរី)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានចាញ់កីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ដោយពិន្ទុមិនឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកប្រភេទទម្ងន់ស្រាល ONE Atomweight សម្រាប់ការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី ។

    ការប្រកួតប្រភេទវិញ្ញាសា Atomweight Submission Grappling រវាងជើងខ្លាំងលំដាប់ពិភពលោកទាំងពីរ បានបញ្ចប់ការប្រកួតដ៏ស្វិតស្វាញបំផុត និងការចាប់ឃ្លាគ្នាស្ទើរពេញ ១០នាទី ។ ទាំង ចេសា និង Kelly សុទ្ធតែមានឱកាសចាប់ឃ្លេគ្នាទៅវិញទៅមក មុនសម្លេងកណ្ដឹងបញ្ចប់ការប្រកួតបន្លឺឡើង ហើយចៅក្រមទាំង ៣រូប បានសម្រេចផ្ដល់ពិន្ទុមិនឯកច្ឆន្ទ ដោយកីឡាការិនី Kelly បានយកឈ្នះកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា តែម្ដង ៕ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: