Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋ និងប្រជានេសាទផ្អាកការចេញទូកទៅលំហសមុទ្រ ដោយសារកត្តាអាកាសធាតុ

    BY Khmerpress October 5, 2023
    អភិបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋ និងប្រជានេសាទផ្អាកការចេញទូកទៅលំហសមុទ្រ ដោយសារកត្តាអាកាសធាតុ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានអំពាវនាវប្រជាពលរដ្ឋ និងប្រជានេសាទ មានការប្រុងប្រយ័ត្ន និងផ្អាកការចេញទៅធ្វើនេសាទ នៅក្នុងលំហសមុទ្រ នៅតាមបណ្ដាកោះផ្សេងៗ ដោយផ្អែកទៅតាមលទ្ធផលការព្យាករណ៍អាកាសធាតុ មានព្យុះដែលចេញមកពីប្រទេសហ្វីលីពីន និងបក់បោកទៅកោះតៃវ៉ាន់ ប៉ុន្ដែក៏បានជះឥទ្ធិពលបង្កព្យុះ ភ្លៀង និងខ្យល់រលកធំៗ នៅក្នុងសមុទ្រកម្ពុជាផងដែរ។

    ជាមួយគ្នានេះ លោកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ដំណឹងនេះឲ្យបានឆាប់រហ័ស ទៅដល់ប្រជានេសាទ និងអ្នកទេសចរ ហាមធ្វើការចេញទៅលំហរសមុទ្រ បើមិនមានចាំបាច់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: