Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ

    BY Khmerpress October 5, 2023
    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

    សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការត្រៀមរថយន្ដក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃនេះ អនុវត្តតាមប្រសាសន៍ដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕

    ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: