កំណែ iOS 17.0.3 ថ្មីនឹងចេញមកដោះស្រាយបញ្ហា iPhone ឡើងកម្តៅ
(បរទេស)៖ ទីបំផុត! Apple បញ្ចេញការធ្វើបច្ចុប្បន្នកំណែចុងក្រោយរបស់ខ្លួន iOS 17.0.3 ជាផ្លូវការហើយដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅលើត្រូកូល iPhone 15។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ iPhone 15 Pro និង iPhone 15 Pro Max ដែលកំពុងជួបបញ្ហាឡើងកម្តៅអាចធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីឱ្យស្ថានភាព iPhone ត្រឡប់មកធម្មតាវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
យោងតាមការបញ្ជាក់ពី Apple នៅក្នុងរបាយការណ៍មុនបានឱ្យដឹងថា iPhone 15 ទាំង ៤ម៉ូដែលជួបបញ្ហាឡើងកម្តៅដោយសារហេតុផល ៣យ៉ាងគឺ កំហុសនៅក្នុងកំណែ iOS 17 ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីមួយចំនួន និងឆ្នាំងសាកមានកម្លាំងលើសពី ២០វ៉ាត់។ ដោយក្នុងនោះ Apple បានអះអាងថា មិនមានជាប់ទាក់ទងនឹង Hardware ទៅលើដំណើរការបន្ទះឈីប A 17 Pro ឬតួទីតាញ៉ូមថ្មីរបស់ iPhone 15 Pro/ 15 Pro Max និង ការឌីហ្សាញតួខាងក្នុងស្មាតហ្វូននោះទេ។
ដូច្នេះសម្រាប់អ្នកប្រើប្រាស់ iPhone 15 Pro ឬ iPhone 15 Pro Max ដែលកំពុងតែជួបប្រទះបញ្ហាឡើងកម្តៅ សូមប្រញាប់ធ្វើបច្ចុប្បន្នភាពទៅវ iOS 17.0.3 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីអាចធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយសូមចូលទៅកាន់ Settings > General > Software Update ហើយចុចលើ Download និងចុងក្រោយជ្រើសយកពាក្យ Install ជាការស្រេច៕ ផ្តល់សិទ្ធិដោយ៖ freshnews




