Asian Games ៖ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានយកឈ្នះកីឡាករនេប៉ាល់ YADAV Raj នៅវគ្គជម្រុះ ១/៨ ដោយលទ្ធផល ១០-០
(ហាន់ចូវ)៖ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានយកឈ្នះកីឡាករនេប៉ាល់ YADAV Raj នៅវគ្គជម្រុះ ១/៨ ដោយលទ្ធផល ១០-០ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ១២៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅចិន នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ដូច្នេះ កីឡាករ ស៊ូ បាលី នឹងត្រូវឡើងទៅវគ្គ ១/៤ ដោយត្រូវជួបកីឡាករកាហ្សាក់ស្ថាន នៅរសៀលនេះបន្តទៀតផងដែរ។
គួរដឹងថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ៕ ផ្តល់សិទ្ធិដោយ៖ freshnews
