Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងព្រមាន Google និង Apple ជុំវិញការធ្វើខុសគោលការណ៍ និងត្រៀមផាកពិន័យរហូតដល់ជាង ៥០លានដុល្លារ

BY Khmerpress October 7, 2023
កូរ៉េខាងត្បូងព្រមាន Google និង Apple ជុំវិញការធ្វើខុសគោលការណ៍ និងត្រៀមផាកពិន័យរហូតដល់ជាង ៥០លានដុល្លារ

(បរទេស)៖ និយតករទូរគមនាគមន៍កូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google និង Apple បានបំពានលើទីតាំងទីផ្សារកម្មវិធីដ៏លេចធ្លោរបស់ពួកគេទាំងនៅលើ App Store និង Play Store ដែលបង្ខំឱ្យអ្នកបង្កើតកម្មវិធីក្នុងស្រុករបស់ខ្លួនបង់ប្រាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការពីគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកទាំងពីរនេះបានបង្ខំឱ្យ Developer ដែលបង្កើតកម្មវិធី នឹងដាក់ដំណើរការទៅក្នុង AppStore និង Play Store ត្រូវតែបង់ប្រាក់ជាមុន ខណៈអ្នកមិនបង់ប្រាក់ត្រូវបានពន្យាពេលចេញផ្សាយកម្មវិធីទាំងនោះ។ KCC ក៏បានបញ្ជាក់ដែរថា និយតករកូរ៉េកំពុងជូនដំណឹងដល់ក្រុមហ៊ុនយក្សទាំងពីរនេះ អំពីការត្រួតពិនិត្យរកការពិត ប្រសិនបើទាំង Google និង Apple ធ្វើបែបនេះពិតមែន នឹងត្រូវបានផាកពិន័យជាប្រាក់សរុបប្រហែល ៥០.៤៧លានដុល្លារជុំវិញការបំពានគោលការណ៍របស់ពួកគេដោយក្នុងនោះ Google នឹងត្រូវផាកពិន័យប្រហែល ៣៥លានដុល្លារ និងង Apple ប្រហែល ១៥លានដុល្លារ។

គួរជម្រាបដែរថា បញ្ហានេះភាគីខាង Apple បានធ្វើការឆ្លើយតបភ្លាមៗថា ពួកគេមិនយល់ស្របនឹងការសន្និដ្ឋានដែលធ្វើឡើងដោយ KCC នោះខណៈដែលពួកគេមានគោលការណ៍ត្រឹមត្រូវ នឹងមិនបានបង្ខំ Developer ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ «payments systems» តាមការចោទប្រកាន់នោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: