ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាល កំណត់យកថ្ងៃទី២៩ ខែតុលា ខាងមុខនេះ រៀបចំពិធីបុណ្យអ៊ុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
BY Khmerpress
October 7, 2023
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេច្ដីជូនដំណឹងដល់សាធារណជនថា អាជ្ញាធរនឹងកំណត់យកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងការរៀបចំពិធីបុណ្យអ៊ុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល មានការរៀបចំសំដែងសិល្ប: តន្រ្តី ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួចផងដែរ។ រដ្ឋបាលខេត្តកណ្ដាល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ មេត្តាមកចូលរួមកម្សាន្តដោយសេរី ជាមួយនឹងការរៀបចំសន្តិសុខ សុវត្ថិភាពជូនយ៉ាងរឹងមាំ។
សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តដូចខាងក្រោម៖
ផ្តល់សិទ្ធិដោយ៖ freshnews




