Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះការចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា

    BY Khmerpress October 11, 2023
    TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះការចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានដាក់សំណើទៅកាន់បក្សប្រជាជនកម្ពុជា។

    ការប្រកាសស្វាគមន៍របស់ប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពី​មាន​​គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលជាច្រើន បានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

    សារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចង​សម្ព័ន្ធ​ភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។

    សម្តេចតេជោបន្ថែមថា គណបក្សប្រជាជន​កម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សដទៃ ហើយចាត់ទុកគណបក្សទាំងនោះជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: