Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌច្បារអំពៅ ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ដើម្បីកាយ និងបូមទឹកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកភ្លៀង ស្ថិតនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា

    BY Khmerpress October 17, 2023
    អភិបាលខណ្ឌច្បារអំពៅ ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ដើម្បីកាយ និងបូមទឹកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកភ្លៀង ស្ថិតនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា

    (ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់គ្រប់បញ្ហា ដែលបងប្អូនជួបការលំបាក និងចុះជួយដំណោះស្រាយគ្រប់វិធី ដែលអាចធ្វើទៅបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

    ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ដើម្បីកាយ និងបូមទឹកចេញពីលំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀង ស្ថិតនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

    សូមបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងដល់កម្រិតលើគោលដៅជាច្រើន កាលពីយប់ថ្ងៃទី១៦ ខែតុលា រួចមកធ្វើ​ឱ្យស្ថានភាពទឹកភ្លៀងជន់លិចតំបន់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀង ស្ថិតនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: