Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    FFC៖ រាជរដ្ឋាភិបាល គាំទ្រសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការដាក់លិខិតសុំសញ្ជាតិខ្មែរដល់កីឡាករ Private ពីព្រះមហាក្សត្រ

    BY Khmerpress November 10, 2023
    FFC៖ រាជរដ្ឋាភិបាល គាំទ្រសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការដាក់លិខិតសុំសញ្ជាតិខ្មែរដល់កីឡាករ Private ពីព្រះមហាក្សត្រ

    (ភ្នំពេញ)៖ យោងតាមផេកផ្លូវការបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានការគាំទ្រ ចំពោះការដាក់លិខិតស្នើសុំព្រះមហាក្សត្រ ក្នុងការចេញព្រះរាជក្រឹត្រត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករដើមកំណើតកាមេរូន Private Mbarga។

    តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរក្នុងការតាំងចិត្ត ចង់ចូលសញ្ជាតិ ដើម្បីចូលរួមលេងឲ្យជម្រើសជាតិកម្ពុជា។ FFC បានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។

    អំឡុងការកោះហៅកីឡាករបោះជំរំហ្វឹកហាត់ត្រៀមលេងជម្រុះ FIFA World Cup 2026 Preliminary Joint Qualification នៃជុំទី១ កាលពីខែតុលាកន្លងទៅ នៅក្នុងការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងឲ្យកម្ពុជាបាន។

    នៅក្នុងការឆ្លើយតបទៅបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលមេធាវីនៅប្រទេសស្វីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងឲ្យកម្ពុជា ដែលបច្ចុប្បន្នមេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលឲ្យធ្វើការតស៊ូមតិជាមួយ FIFA កំពុងធ្វើការងារក្នុងករណីនេះ។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នៅពេលទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: