ព័ត៌មានអន្តរជាតិ

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២,២៩០នាក់ថ្មីទៀត និងអ្នកជំងឺ ២៧នាក់ស្លាប់

BY
Khmerpress
June 11, 2021
ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២,២៩០នាក់ថ្មីទៀត និងអ្នកជំងឺ ២៧នាក់ស្លាប់

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៩០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១,៩៩៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៩៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៥,៧១១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៩,៨២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤០២នាក់ និងអ្នកជាសះស្បើយ ១៤៤,៩៩៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: