ព័ត៌មានអន្តរជាតិ

ស្រ្តីអាហ្រ្វិកម្នាក់ទទួលបានកំណត់ត្រាពិភពលោកថ្មីមួយដោយរូបគាត់អាចសម្រាលកូនបានរហូតដល់ទៅ ១០ នាក់ក្នុងពេលតែមួយ

BY
Khmerpress
June 11, 2021
ស្រ្តីអាហ្រ្វិកម្នាក់ទទួលបានកំណត់ត្រាពិភពលោកថ្មីមួយដោយរូបគាត់អាចសម្រាលកូនបានរហូតដល់ទៅ ១០ នាក់ក្នុងពេលតែមួយ

អាហ្រ្វិកខាងត្បូង៖ ស្រ្តីជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ទទួលបានកំណត់ត្រាពិភពលោកថ្មីមួយ ដោយរូបគាត់អាចផ្តល់កំណើតកូនរហូតដល់ទៅ ១០ នាក់នៅក្នុងពេលតែមួយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BCC បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Gosiame Thamara Sithole មានអាយុ ៣៧ ឆ្នាំ ហើយមុនពេលសម្រាលកូនទាំង ១០ នាក់នេះ គាត់ក៏មានកូនស្រីភ្លោះអាយុ ៦ ឆ្នាំ ចំនួន ២ នាក់រួចហើយដែរ។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមកូនទាំង ១០នាក់របស់លោក Gosiame Thamara Sithole នោះគឺមានចំនួន ៧ នាក់ជាកូនប្រុស និង ៣នាក់ផ្សេងទៀតគឺជាកូនស្រី។ ក្នុងពេលសម្រាលកូនទាំងអស់នោះគឺមានកូនចំនួន ៥ នាក់ត្រូវបានសម្រាលតាមធម្មជាតិ និង ៥នាក់ទៀតសម្រាលតាមរយៈការវះកាត់ ហើយបន្ទាប់ពីសម្រាលរួចកូនទាំង ១០នាក់និងម្តាយគឺមានសុខភាពល្អជាធម្មតា៕

អត្ថបទ៖ ភក្តី
ប្រភព៖ BCC

Share This Post: