ព័ត៌មានជាតិ
គ.ច.ព.ក រៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ តាមរយៈ Hotline និងTelegram
BY Khmerpress
November 17, 2023
(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ.ច.ព.ក) បានចេញសេចក្តីជូនដំណឹងស្ដីពី ការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរចេញ ចូលតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សូមជម្រាបដែរថា គ.ច.ព.ក បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖
១៖ លេខទូរស័ព្ទ Hotline ១២៤៤ (ដោយឥតគិតថ្លៃ)
២៖ តេលេក្រាម (Telegram) : ០៩៧ ៥៥៥ ១២៤៤
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ច.ព.ក៖
