ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ
BY Khmerpress
November 17, 2023
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន បានអញ្ជើញប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅភូមិជួរកណ្ដាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីណាក់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បូជនីយដ្ឋាននេះ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ផ្ទាល់ ដែលរូបសំណាកស្ដេចនាគ មានកម្ពស់១៤.៤ម៉ែត្រ និងប្រវែង ៣៣ម៉ែត្រ។ សូមជម្រាបថា ក្រៅអំពីរូបសំណាកស្ដេចនាគ នៅក្នុងសាសនដ្ឋាននេះ ក៏មានតម្កល់រូបពុទ្ធបដិមាមួយអង្គ សាលាបុណ្យ និងស្រះទឹកសម្រាប់តម្កល់រូបសំណាកស្ដេចនាគ រួមទាំងសមិទ្ធផលផ្សេងៗទៀត សម្រាប់លម្អក្នុងបរិវេណនោះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews












