ព័ត៌មានអន្តរជាតិ

២០២០ ជាឆ្នាំដែលមានមនុស្សបាត់បង់ជីវិតច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ព្រោះតែកូវីដ-១៩

BY
Khmerpress
June 11, 2021
២០២០ ជាឆ្នាំដែលមានមនុស្សបាត់បង់ជីវិតច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ព្រោះតែកូវីដ-១៩

(វ៉ាស៉ីនតោន)៖ សារព័ត៌មានអាមេរិក Associated Press (AP) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា ឆ្នាំ២០២០ គឺជាឆ្នាំដែលមានអត្រាមនុស្សស្លាប់ច្រើនជាងគេបំផុត នៅក្នុងប្រវត្តសាស្រ្តរបស់សហរដ្ឋអាមេរិក ជាចម្បងដោយសារជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

ដោយយោងតាមសម្ដីរបស់ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវ រ បាយការណ៍ខាងលើបានលើកឡើងថា សហរដ្ឋអាមេរិកបានមើលឃើញ ការកើនឡើងគួរឱ្យកត់សម្គាល់ នៃអត្រាការស្លាប់ដោយសារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមួយចំនួនទៀត កាលពីក្នុងឆ្នាំ២០២០។ អត្រាការស្លាប់ ដែលត្រូវបានផ្សព្វផ្សាយលើ ប្រព័ន្ធអ៊ីនធើណេតនាសប្តាហ៍នេះ ដោយអាជ្ញាធរសុខាភិបាលអាមេរិក គឺជាការបន្ថែមទៅលើភស្តុតាង ដែលបង្ហាញថា ចំនួនអ្នកស្លាប់ដោយផ្ទាល់ ឬដោយប្រយោលដោយសារជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក គឺមានច្រើនជាងខ្លាំងលើសពី តួលេខផ្លូវការ ដែលមានចំនួនជិត ៦០ម៉ឺននាក់ ក្នុងចន្លោះឆ្នាំ២០២០-២០២១»។

គួរបញ្ជាក់ថា បើតាមការជឿជាក់របស់អ្នកជំនាញផ្នែកស្រាវជ្រាវ ហេតុផលដ៏ធំមួយអាចថា មនុស្សជាច្រើនដែលមានរោគសញ្ញាធ្ងន់ធ្ងរ បានប្រព្រឹត្តកំហុស តាមរយៈការព្យាយាមចៀសឆ្ងាយពីមន្ទីរពេទ្យ ដោយសារខ្លាចឆ្លង COVID-19។ យោងតាមវែបសាយ worldometers សហរដ្ឋអាមេរិកមានចំនួនករណីឆ្លងសរុបជាង ៣៤លាននាក់ ក្នុងនោះស្លាប់ជាង៦១៤,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: