Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជន៥នាក់ ដែលជិះម៉ូតូបំពាក់ស៉ីរ៉ែនកែច្នៃខុសបច្ចេកទេស និងនាំឡានពេទ្យគ្មានការអនុញ្ញាត

    BY Khmerpress November 18, 2023
    នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជន៥នាក់ ដែលជិះម៉ូតូបំពាក់ស៉ីរ៉ែនកែច្នៃខុសបច្ចេកទេស និងនាំឡានពេទ្យគ្មានការអនុញ្ញាត

    (ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់សកម្មភាពក្រុមយុវជនចំនួន៥នាក់។

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនទាំង៥នាក់នេះ ក្នុងនោះ២នាក់ជាប្រធានក្រុម ដោយបើកបរម៉ូតូបំពាក់ស៉ីរ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ ដែលសកម្មភាពនេះធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀតក្នុងការធ្វើចរាចរណ៍។

    បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច ក្រុមយុវជនខាងលើបានទទួលកំហុសដែលខ្លួនបានល្មើសច្បាប់ចរាចរណ៍ និងបញ្ឈប់សកម្មភាពល្មើសបន្តទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ និងឲ្យដោះសម្ភារៈមួយចំនួន ដែលបំពាក់លើម៉ូតូខុសច្បាប់ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: