ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩១,៧០២ ករណី និងមរណភាពចំនួន ៣,៤០៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
Khmerpress
June 11, 2021
ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩១,៧០២ ករណី និងមរណភាពចំនួន ៣,៤០៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៩១,៧០២ ករណី និងការស្លាប់ចំនួន ៣,៤០៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាបានកើនឡើងដល់ ២៩,២៧៤,៨២៣ នាក់ ហើយក្នុងនោះមានមនុស្សសរុប ៣៦៣,០៧៩ នាក់បានស្លាប់ ខណៈអ្នកជំងឺចំនួន ១,១២១,៦៧១ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។

ជាមួយគ្នានេះផងដែរ ការធ្វើតេស្តចំនួន ២,០៤៤,១៣១ ក៏ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យការធ្វើតេស្តសរុប ដែលបានធ្វើរហូតមកដល់ពេលនេះមានដល់ ៣៧៤,២៤២,៣៨៤ ករណី។

ឥឡូវនេះអត្រាវិជ្ជមានប្រចាំថ្ងៃធ្លាក់ចុះនៅត្រឹម ៤.៤៩% ពោលគឺនៅក្រោម ១០% អស់រយៈពេល ១៨ ថ្ងៃជាប់ៗគ្នាមកហើយ។ អត្រានៃភាពវិជ្ជមានប្រចាំសប្តាហ៍ក៏បានធ្លាក់ចុះមកនៅត្រឹម ៥.១៤% ផងដែរ។ ចំនួនអ្នកជាសះស្បើយឡើងវិញនៅតែបន្តមានច្រើនជាងករណីថ្មីប្រចាំថ្ងៃ សម្រាប់រយៈពេល ២៩ ថ្ងៃជាប់ៗគ្នា ដោយអ្នកជាសះស្បើយបានកើនឡើងដល់ ២៧,៧៩០.០៧៣ នាក់ ប៉ុន្តែអត្រានៃការស្លាប់បានកើនឡើងជាងមុន ១.២៤% ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: