Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ ស ថេត ពិនិត្យកាមេរ៉ាសុវត្ថិភាពបម្រើឲ្យកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

    BY Nisaiy KP November 26, 2023
    នាយឧត្តមសេនីយ៍ ស ថេត ពិនិត្យកាមេរ៉ាសុវត្ថិភាពបម្រើឲ្យកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញពិនិត្យកាមេរ៉ាសុវត្ថិភាព បម្រើឲ្យកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅនាយកដ្ឋានអង្គរក្ស។


    ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញទីតាំងប្រារព្ធពិធីនេះដេីម្បីការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

    គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗរួចរាល់ហើយ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






    Share This Post: