សង្គម

ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនចេញវីដេអូអោនលំទោនសុំទោសអតិថិជន ព្រោះត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមមួយដើមឲ្យថ្លៃជាងមុន ៤០០ រៀល

BY
Khmerpress
June 12, 2021
ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនចេញវីដេអូអោនលំទោនសុំទោសអតិថិជន ព្រោះត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមមួយដើមឲ្យថ្លៃជាងមុន ៤០០ រៀល

ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ក្រុមហ៊ុនផលិតការ៉េមដ៏ធំមួយរបស់ជប៉ុនបានបញ្ចេញនូវវីដេអូអោនលំទោនសុំទោសទៅកាន់អតិថិជនខ្លួន ក្រោយក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃផលិតផលខ្លួនឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល)។

ក្រុមហ៊ុនផលិតការ៉េមមួយនេះមានឈ្មោះថា Akagi Nyugo ហើយផលិតផលដ៏ល្បីរបស់ក្រុមហ៊ុនមួយនេះគឺការ៉េមសម្រាប់កូនក្មេងដែលមានឈ្មោះថា Garigari-kun។

តាមធម្មតាការ៉េម Garigari-kun មួយដើមត្រូវដាក់លក់ក្នុងតម្លៃ ៦០យ៉េន (ប្រហែល ២,៣០០រៀល) តែដោយសារកាលពីពេលថ្មីៗនេះទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផលិតការ៉េមត្រូវឡើងថ្លៃដែរនោះ ទើបក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល) ឬបើគិតជាភាគរយគឺមានការឡើងថ្លៃជាងមុន ១៦,៦៧%។

ប្រាក់ដំឡើងថ្លៃនេះអាចមិនច្រើននោះទេសម្រាប់មនុស្សពេញវ័យ តែសម្រាប់កូនក្មេងដែលជាអតិថិជនគោលដៅរបស់ក្រុមហ៊ុននោះគឺវាអាចជាបញ្ហាមួយសម្រាប់ពួកគេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ខ្ពស់មួយដើម្បីឲ្យអតិថិជនបានយល់និងអាចទទួលយកការដំឡើងថ្លៃនេះដោយក្តីរីករាយ។ សូមបញ្ជាក់ថា ការពិតសកម្មភាពដែលមានបុគ្គលិកគ្រប់ជាន់ថ្នាក់រាប់ចាប់តាំងពីបុគ្គលិកធម្មតារហូតដល់អគ្គនាយកចេញមកអោនក្បាលសុំទោសអតិថិជននេះត្រូវបានថតនិងផ្សព្វផ្សាយម្តងរួចហើយកាលពីឆ្នាំ ២០១៦ កន្លងទៅ តែថ្មីៗនេះក្រុមហ៊ុនក៏បានប្រើប្រាស់វីដេអូនេះមកផ្សព្វផ្សាយជាថ្មីម្តងទៀតព្រោះតែក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមជាថ្មីម្តងទៀតផងដែរ៕

អត្ថបទ៖ ភក្តី ផ្តល់សិទ្ធិដោយ៖ Khmernote

<iframe width=”560″ height=”315″ src=”https://www.youtube.com/embed/76NyvWcAeO4″ title=”YouTube video player” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>

Share This Post: