Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Marcos ឆ្លងកូវីដ១៩

BY Khmerpress December 5, 2023
ប្រធានាធិបតីហ្វីលីពីន លោក Marcos ឆ្លងកូវីដ១៩

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ប៉ុន្តែលោកមានសុខភាពល្អជាធម្មតាដែលអាច ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបាន។ នេះបើតាមការិយាល័យប្រធានាធិបតីហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថាលោក Marcos នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ។ តែមិនបានបញ្ជាក់ថាតើ លោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែនិយាយថាលោកប្រធានាធិបតី Marcos មានសុខភាពល្អអាចបំពេញ ការងារបាន ហើយនឹងបន្តដឹកនាំកិច្ចប្រជុំតាមការគ្រោងទុកតាមប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា លោក Marcos មានអាយុ ៦៦ឆ្នាំ បានបង្ហាញខ្លួននៅទីសាធារណៈលើកចុងក្រោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយចូលរួម ក្នុងពិធីជួបជុំគ្រួសារនៅឯបរិវេណវិមានប្រធានាធិបតី។ ក្រោយឆ្លងកូវីដ១៩នេះដែរ លោក Marcos បានលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់ កោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ ដើម្បីចុះសួរសុខទុក្ខជនរងគ្រោះដែលនៅរស់រានមានជីវិតពីការវាយប្រហារ បំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន និងប្រជាជនដែលត្រូវបានជម្លៀសខ្លួនពីផ្ទះសម្បែងដោយសារគ្រោះរញ្ជួយដី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: