ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យបារាំង សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែធ្នូ
BY Khmerpress
December 5, 2023
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការពិនិត្យព្យាបាលជម្ងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
រដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ មេត្តាជ្រាបថា ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ មានដូចខាងក្រោម៖
១. ពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជម្ងឺកុមារ
២. ជម្ងឺសសៃរ និងសាច់ដុំ
៣. ពិនិត្យ វាស់ភ្នែក និងការចែកវ៉ែនតា។
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ៕ ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ
