Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ៖ វិស័យចំនួន៣ នៅក្នុងរាជធានី-ខេត្តមួយចំនួន កំពុងត្រូវការកម្លាំងពលកម្មជាង៣ម៉ឺនកន្លែង

    BY Khmerpress December 5, 2023
    ក្រសួងការងារ៖ វិស័យចំនួន៣ នៅក្នុងរាជធានី-ខេត្តមួយចំនួន កំពុងត្រូវការកម្លាំងពលកម្មជាង៣ម៉ឺនកន្លែង

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសថា បច្ចុប្បន្ននេះ បណ្តារាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា កំពុងត្រូវការកម្លាំងពលកម្មចំនួន ៣៨,៥៦៩ កន្លែង សម្រាប់បម្រើឱ្យវិស័យចំនួន៣ គឺ វិស័យឧស្សាហកម្ម(M), វិស័យសេវាកម្ម (S) និងវិស័យកសិកម្ម (A)។

    សូមជម្រាបដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចង់ស្វែងរកការងារធ្វើ ឬផ្លាស់ប្តូរការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 077 23 23 78 ឬ 016 78 66 55 (Telegram)៕

    ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: