Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋជាង ៤៤លានដុល្លារនៅរយៈពេល ៩ខែឆ្នាំ២០២៣នេះ

    BY Khmerpress December 7, 2023
    រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋជាង ៤៤លានដុល្លារនៅរយៈពេល ៩ខែឆ្នាំ២០២៣នេះ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋមានជាង ៤៤លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ លើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមព្រឹត្ដិបត្រ ស្ថិតិបំណុលសាធាណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    របាយការណ៍ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ១៨៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ៤៤.៦៤លានដុល្លារអាមេរិកប្រមាណ ២៣% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៨១៣ ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាព សេដ្ឋកិច្ច»

    សម្រាប់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះវិញ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៦៤ប៊ីលានរៀលត្រូវនឹងប្រមាណ ១៥.៥៣ លានដុល្លារអាមេរិក។

    សូមជម្រាបថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ តាមរយៈយន្តការដាក់ដេញថ្លៃ របស់ធនាគារជាតិនៃកម្ពុជា។ សម្រាប់នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារអាមេរិក ប៉ុន្តែពេលនេះ ទើបតែសម្រេចបានទំហំទឹកប្រាក់ជាង ៤៤លានដុល្លារប៉ុណ្ណោះ តាមរយៈយន្តការរបស់ធនាគារជាតិនៃកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: