ព័ត៌មានអន្តរជាតិ December 14, 2023

Apple ណែនាំមុខងារសុវត្ថិភាពថ្មីមួយដល់អ្នកប្រើ iPhone ដើម្បីការពារពីការលួចទូរស័ព្ទ

Khmerpress

(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.2 ជាផ្លូវការក្នុងសប្តាហ៍នេះ Apple បានបង្ហើបថានៅជំនាន់បន្ទាប់កំណែ iOS 17.3 ខ្លួននឹងបញ្ចេញមុខងារសុវត្ថិភាពថ្មីមួយដែលមានឈ្មោះថា «Stolen Device Protection»។ មុខងារថ្មីនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ iPhone ទាំងអស់ដើម្បីការពារលេខកូដសម្ងាត់ និងព័ត៌មានសំខាន់ៗក្នុងករណី iPhone ត្រូវបានចោរលួច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារ «Stolen Device Protection» ថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់កំណត់ទីតាំងដែលសកម្មជាងគេដូចជាទីតាំងកន្លែងធ្វើការ និងនៅផ្ទះជាដើម។ ប្រសិនបើក្នុងករណីទីតាំងស្មាតហ្វូននៅឆ្ងាយពីទីតាំងដែលបានកំណត់នោះ មុខងារថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ប្រើមុខងារ FaceID ឬស្កេនក្រយ៉ៅដៃបន្ថែមទៀតពីលេខកូដសម្ងាត់ ខណៈដែលមុខងារទាំងនេះនឹងការពារទាំងការបើកសោរស្មាតហ្វូន Apple Pay និង Apple ID ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ Apple នឹងបន្ថែមកម្រិតសុវត្ថិភាព «Lockdown Mode» បន្ថែមទៀតពីលើមុខងារ Stolen Device Protection ដូច្នេះប្រសិនបើលេខកូដសម្ងាត់ផ្សេងៗត្រូវបានគេលួចនោះក៏គ្មានបញ្ហាក្នុងការបើកចូលស្មាតហ្វូននោះទាំងនោះផងដែរ។

គួរជម្រាបដែរថា មុខងារថ្មីនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយនោះទេ នៅមិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នោះទេ អាចក្នុងអំឡុងពេលជាង ១ខែទៀតទើប Apple បញ្ចេញ។ ដើម្បីអាចបើកមុខងារនេះ ជាដំបូងត្រូវតែធ្វើបច្ចុប្បន្នភាព iPhone ទៅកំណែចុងក្រោយ iOS 17.3 បន្ទាប់មកចូលទៅកាន់ Settings>Privacy & Security>Location Service>System Service និងបើក Stolen Device Protection ជាការស្រេច៕ ផ្តល់សិទ្ធិដោយ៖ freshnews