Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពិព័រណ៍សៀវភៅខ្នាតយក្សបញ្ចុះតម្លៃ ៥០% ចាប់ពីថ្ងៃទី ១៤-១៧ ខែធ្នូ នេះ

    BY Khmerpress December 16, 2023
    ពិព័រណ៍សៀវភៅខ្នាតយក្សបញ្ចុះតម្លៃ ៥០% ចាប់ពីថ្ងៃទី ១៤-១៧ ខែធ្នូ នេះ

    (ភ្នំពេញ)៖ ការតាំងពិព័រណ៍សៀវភៅខ្នាតយក្សនៅកោះពេជ្រដែលមានសៀវភៅរាប់ម៉ឺនក្បាលត្រូវបានបញ្ចុះតម្លៃរហូតដល់៥០%។

    តាមរយៈការធ្វើបបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News លោក ពុយ គា អ្នកនិពន្ធសៀវភៅ «អាថ៌កំបាំងក្រៅឆាក» ដ៏ពេញនិយម បានថ្លែងនៅថ្ងៃសៅរ៍នេះថា ការតាំងពិព័រណ៍សៀវភៅឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុនៗដោយសារស្តង់លក់សៀវភៅកើនដល់ជាង៣០០ រីឯសៀវភៅវិញមានចំនួនច្រើននិងសម្បូរបែបនឹកស្មានមិនដល់ ហើយបានបញ្ចុះតម្លៃរហូតដល់៥០%ឯណោះ ក្នុងនោះរួមទាំងសៀវភៅ «អាថ៌កំបាំងក្រៅឆាក» ផងដែរ។

    ក្រៅពីតម្លៃពិសេស ក៏មានការចែកជូនសៀវភៅដោយឥតគិតថ្លៃ កាដូពិសេសៗ ការចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រីដែលចូលរួមសម្ដែងដោយតារាចម្រៀងល្បីៗ និងជួបជាមួយអ្នកនិពន្ធផ្ទាល់។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំនេះផ្តោតលើប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ចាប់ពីថ្ងៃទី ១៤-១៧ ខែធ្នូ ឆ្នាំ២០២៣។

    យុវជនភាគច្រើនដែលចូលរួមពិព័ណ៌សៀវភៅ បានបញ្ជាក់ស្រដៀងៗគ្នាថា ការអានសៀវភៅនឹងធ្វើឱ្យការគិតរបស់គេមានភាពរហ័សរហួន និងចេះអក្សរសាស្ត្រខ្មែរកាន់តែច្រើនឡើងបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: