នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ជួបពិសាអាហារពេលព្រឹក និងពិភាក្សាការងារ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិសាអាហារពេលព្រឹក និងពិភាក្សាការងារជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមបញ្ជាក់ថា ស្ទើរក្លាយជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម រាល់ពេលចូលរួមកិច្ចប្រជុំនានាទាំងក្របខណ្ឌតំបន់ និងពិភពលោក តែងឆ្លៀតជួបគ្នាពិសាអាហារពេលព្រឹក និងជជែកការងារ។ ការធ្វើបែបនេះ ក្នុងគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសមានព្រំដែនជាប់គ្នា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



