Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកស្អែកព្រះមហាក្សត្រ នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន

    BY Khmerpress December 18, 2023
    ព្រឹកស្អែកព្រះមហាក្សត្រ នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន

    រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

    យោងតាមព្រះរាជសារធ្វើនៅព្រះបរមរាជវាំងចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអវត្តមានរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងជួយព្រះអង្គក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព​៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: