Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សវិទ្យាសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៧នាក់ នាំគ្នាដុតផាវក្នុងសាលារៀន ត្រូវសមត្ថកិច្ចហៅមកអប់រំ

    BY Khmerpress December 20, 2023
    សិស្សវិទ្យាសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៧នាក់ នាំគ្នាដុតផាវក្នុងសាលារៀន ត្រូវសមត្ថកិច្ចហៅមកអប់រំ

    (ក្រចេះ)៖ សិស្សសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះចំនួន៧នាក់ ដែលនាំគ្នាដុតផាវគ្រាប់បែក នៅក្នុងបរិវេណសាលាបង្កភាពភ្ញាក់ផ្អើល ត្រូវនគរបាល នាំខ្លួនមកអប់រំ ហើយជាការបង្ហាញដល់សិស្សដទៃទៀតកុំធ្វើតម្រាប់តាម។

    យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានដុតបំផ្ទុះ (ផាវគ្រាប់បែក) បង្កឱ្យមានសម្លេងខ្លាំងនៅចំណុចវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី១៩ ខែធ្នូ កម្លាំងអធិការក្រុង បានហៅអ្នកពាក់ព័ន្ធចំនួន៧នាក់ រៀននៅសាលាខាងលើមកសួរនាំ។

    ក្រោយពីអប់រំណែនាំរួច សិស្សសាលាទាំង៧នាក់ ត្រូវបាននគរបាលប្រគល់ឱ្យឪពុកម្ដាយនាំមកផ្ទះវិញដើម្បីអប់រំបន្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: