ក្រោយចេញពី YG តារាចម្រៀង G-Dragon ចុះកុងត្រាក្លាយជាតារារបស់ផលិតកម្ម Galaxy Corporation
- BY
- Khmerpress
- December 21, 2023
(សេអ៊ូល)៖ តារាចម្រៀងរ៉េប G-Dragon បានចុះហត្ថលេខាជាផ្លូវការជាមួយភ្នាក់ងារថ្មីមួយគឺ Galaxy Corporation ក្រោយពីបានចាកចេញពីផលិតកម្ម YG ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនដែលធ្វើឡើងនៅសណ្ឋាគារ JW Marriott នៅថ្ងៃទី២១ ខែធ្នូ ផលិតកម្ម Galaxy បានប្រកាសថាក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ G-Dragon។ ការប្រកាសនេះធ្វើឡើងក្រោយ YG Entertainment បានបញ្ជាក់ជាផ្លូវការថា G-Dragon បានចាកចេញពីក្រុមហ៊ុនរបស់ពួកគេ។
លើសពីនេះផលិតកម្ម Galaxy បានផ្ដល់ការព្រមានដល់អ្នកបង្ហោះដែលមានគំនិតអាក្រក់ដែលកំពុងបង្ហោះខ្លឹមសារ បង្ខូចកេរ្តិ៍ឈ្មោះ G-Dragon ដោយផ្តល់ឱកាសឱ្យពួកគេរហូតដល់ថ្ងៃទី២៨ ខែធ្នូ ដើម្បីលុប ឬកែសម្រួលការបង្ហោះរបស់ពួកគេ ដើម្បីកែតម្រូវព័ត៌មានមិនពិត និងលុបខ្លឹមសារបរិហារកេរ្តិ៍។ ក្រោយថ្ងៃទី២៨ ខែធ្នូ ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការបន្ធូរបន្ថយឡើយ៕
- Share This Post: