Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាចំនួន ៣០រូប ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៨ ខែធ្នូនេះ

    BY Khmerpress December 21, 2023
    ឱកាសល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាចំនួន ៣០រូប  ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៨ ខែធ្នូនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន៣០រូប។

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖
    – វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ចំនួន ៦ រូប
    – គិលានុបដ្ឋាក (បរិញ្ញាបត្រ) ចំនួន ២០ រូប
    – ឆ្មប (បរិញ្ញាបត្រ) ចំនួន ៤ រូប

    បេក្ខជន-បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
    – មានសញ្ញាបត្រ ជំនាញ ឬឯកទេស ឬ វិញ្ញាបនបត្របញ្ជាក់ការសិក្សា
    – មានអាទិភាពសម្រាប់អ្នកចេះនិយាយ អាន និងសរសេរភាសាអង់គ្លេស បារាំង ឬចិន
    – មានអាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ និងចេះកុំព្យូទ័រ
    – សុខភាពល្អ និងកាយសម្បទាមាំមួន
    – មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ
    – ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំ ចូលបំរើការងារ (CV និងCover letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លង រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ សញ្ញាបត្រឯកទេសដែលពាក់ព័ន្ធនឹងជំនាញ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: