ព័ត៌មានអន្តរជាតិ December 21, 2023

ក្រុមហ៊ុន Toshiba នឹងបាត់ខ្លួនពីទីផ្សារពិភពលោក បន្ទាប់ពីដំណើរការអស់រយៈពេល ៧៤ឆ្នាំ

Khmerpress

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាវ័យចំណាស់របស់ប្រទេសជប៉ុន Toshiba ត្រូវបានលុបចោលពីបញ្ញីក្រុមហ៊ុនពិភពលោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីការញាំញីដោយរឿងអាស្រូវជាច្រើន និងវិបត្តិហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ុន Toshiba ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៧៥ នៅទីក្រុងតូក្យូ ដោយគិតមកដល់ពេលនេះមានអាយុកាលប្រហែល ១៤៨ឆ្នាំហើយ នៅលើទីផ្សារពិភពលោក នឹងមានវត្តមានប្រហែល ៧៤ឆ្នាំនៅលើផ្សារហ៊ុនទីក្រុងតូក្យូ។ តាមរយៈការប្រកាសចុងក្រោយនេះ ក្រុមហ៊ុន Toshiba នឹងលែងមានវត្តមានតទៅទៀតហើយ ក្រោមការលុបចោលពីផ្សារហ៊ុនទីក្រុងតូក្យូ នឹងប្តូរទៅកាន់កាប់ដោយក្រុមហ៊ុនឯនជនជំនួសវិញ។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Toshiba នឹងប្តូរទៅគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនឯកជន Japan Industrial Partners (JIP) ជាមួយនឹងកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃ ១៤ពាន់លានដុល្លារការពីពេលថ្មីៗនេះ។ ដូច្នេះគ្រប់យ៉ាងរបស់ Toshiba នឹងប្តូរទៅជា Japan Industrial Partners (JIP) រួមជាមួយក្រុមហ៊ុនឯកជនចូលរួមផ្សេងទៀតរួមមាន Orix, Chubu Electric និងក្រុមហ៊ុនផលិតបន្ទះឈីប Rohm ជាដើម។

គួរបញ្ជាក់ដែរថា Toshiba នឹងត្រូវបានកាន់កាប់ដោយម្ចាស់ភាគហ៊ុនថ្មី នឹងជានាយកប្រតិបត្តិថ្មី (CEO) លោក Taro Shimada។ តែយ៉ាងណាចំពោះអនាគតរបស់អតីតក្រុមហ៊ុន Toshiba ទៅខាងមុខនឹងក្លាយជាយ៉ាងណា នៅមិនទាន់អាចទាយដឹងនៅឡើយទេ ហើយការដែល Toshiba ឈានដល់បាត់វត្តមានពីទីផ្សារពិភពលោកបែបនេះគឺ ដោយសារបញ្ហាចលាចលរយៈពេលជាង ៨ឆ្នាំ ដែលរួមមានរឿងអាស្រូវក្លែងបន្លំគណនេយ្យ វិបត្តិហិរញ្ញវត្ថុ ការលក់ទ្រព្យសម្បត្តិក្រុមហ៊ុន និងសង្រ្គាមដ៏ជូរចត់រវាងអ្នកគ្រប់គ្រង និងម្ចាស់ភាគហ៊ុនជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews