Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រាប់ពីវិធីសាស្ដ្រស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៦ វិច្ឆិកា ឆ្នាំ២០២៣ ជា Soft Copy ក្នុងទម្រង់ PDF ដោយឥតគិតថ្លៃ

    BY Khmerpress December 25, 2023
    ក្រសួងប្រាប់ពីវិធីសាស្ដ្រស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៦ វិច្ឆិកា ឆ្នាំ២០២៣ ជា Soft Copy ក្នុងទម្រង់ PDF ដោយឥតគិតថ្លៃ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម៖

    ១៖ សូមចូលទៅកាន់ក្រុមតេឡេក្រាមស្វ័យប្រវត្តិ ដែលមានឈ្មោះថា TemporaryBacIICertificateBot តាមរយៈតំណភ្ជាប់ go.gov.kh/bac-ii
    ២៖ ចុចនៅលើពាក្យ ស្នើសុំ/Request
    ៣៖ ជ្រើសរើសយក ឆ្នាំប្រឡង 2023
    ៤៖ ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង
    ៥៖ សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ដែលទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត
    ៦៖ បន្ទាប់មកចុចលើប៊ូតុងស្នើសុំ ជាការស្រេច។

    ក្រោយពីបានធ្វើការបំពេញទម្រង់ស្នើសុំដោយជោគជ័យ ។ Telegram Bot នឹងផ្ញើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Soft Copy ក្នុងទម្រង់ Pdf ទៅកាន់Telegram របស់យើង។

    បញ្ជាក់៖ សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ដោយពុំតម្រូវ ឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាសឡើយ ហើយ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាច ស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។

    សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងមកមជ្ឈមណ្ឌលសេវាសាធារណៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ១២៣ រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: