ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ក្នុងសង្កាត់ក្រាំងធ្នង់ នៅយប់ថ្ងៃទី២៦ ខែធ្នូ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌសែនសុខ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីកាត់ភ្ជាប់បំពង់ថ្មី។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ទឹកថ្មីទំហំ១១០មម និងទំហំ២២៥មម ចំនួន២ទីតាំងនៅ លើផ្លូវលេខ៤២២K នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ១០៥K កែងនិងផ្លូវលេខ៤២២K ដល់ផ្លូវលេខ ៤២២K កែងនិងផ្លូវលេខ៤៤៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹក រយៈពេលខ្លីប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ និងអាចធ្វើឱ្យ គុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕ ប្រភព៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ
