ព័ត៌មានជាតិ
ប្រជានេសាទគំរូនៅឃុំប្រឡាយមាស នេសាទបានត្រីគល់រាំង ១ក្បាល រួចបានប្រគល់ឱ្យមន្ត្រីជលផលលែងទៅក្នុងទន្លេវិញ
BY Khmerpress
December 26, 2023
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជានេសាទឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោកនេសាទ បានត្រីគល់រាំងមួយក្បាលដែលជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់បំផុត និងជាត្រីតំណាងអត្តសញ្ញាណជាតិ នៅវេលាម៉ោង ៧ព្រឹក នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រើដោយឧបករណ៍លប។ ត្រីនេះមានទំងន់ ៨,៥គីឡូក្រាម និងប្រវែង០,៦៥ម៉ែត្រ។ បន្ទាប់មកលោកបានរាយការណ៍មកជំនាញជលផលដើម្បីលែងត្រីនេះចូលដែននេសាទវិញ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKPទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

