Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោកវេជ្ជបណ្ឌិត «Beat Richner» និងសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ

    BY Khmerpress December 26, 2023
    នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោកវេជ្ជបណ្ឌិត «Beat Richner» និងសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលជាស្ថាបនិកកសាងតំបន់ទេសចរណ៍ និងមូលដ្ឋានបណ្តុះបណ្តាលមន្រ្តីអាវុធហត្ថភ្នំជុំសែនរីករាយ បានបង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និងរូបសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។

    តាមរយៈខ្លឹមសារបង្ហោះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំមានគំនិតចង់ស្ថាបនារូបចម្លាក់តួរអង្គទាំងពីរនេះនៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។ ដែលខ្ញុំកំពុងដឹកនាំកសាងក្នុងន័យផ្តល់គុណតម្លៃមនុស្ស និងសត្វដែលបានប្រើប្រាស់ជីវិតដើម្បីបម្រើមនុស្សជាតិទុកជាអនុស្សាវរីយ៍ផង និងជាការរួមចំណែកអប់រំដើម្បីការពារបរិស្ថានផង តើបងប្អូនគាំទ្រ និងចូលរួមជាមួយខ្ញុំដែរឬទេ?» បន្ទាប់ពីបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះរួច គឺឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិនគ្រាំទ្រយ៉ាងពេញទំហឹង និងសប្បាយរីករាយក្រៃលែង នៅគំនិតផ្ដួចផ្ដើមនេះផងដែរ ៕ ប្រភព៖ G Sao Sokha

    Share This Post: