ព័ត៌មានអន្តរជាតិ January 2, 2024

មកដឹងពីតម្លៃកំពូលស្មាតហ្វូន Galaxy S24 ដែលដាក់លក់នៅតំបន់អឺរ៉ុប

Khmerpress

(បរទេស)៖ ក្រុមហ៊ុន Samsung ត្រៀមប្រកាសបង្ហាញកំពូលស្មាតហ្វូន Galaxy S24 របស់ខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងបច្ចេកវិទ្យា AI ជាពិសេស។ ដោយឡែកពេលវេលាប្រកាសចេញកាន់តែខិតជិត ថ្មីៗនេះក៏ទទួលបានរូបភាពបែកធ្លាយអំពីតម្លៃ Galaxy S24 គ្រប់ម៉ូដែលនៅអឺរ៉ុបផងដែរ។

យោងតាមរូបភាពបែកធ្លាយ ដែលបង្ហោះនៅលើវេបសាយផ្លូវការរបស់ Samsung បានបង្ហាញអំពីតម្លៃ Galaxy S24 និង Galaxy S24+ ដែលមានតម្លៃទាបជាង Galaxy S23 បន្តិចនៅក្នុងទីផ្សារអឺរ៉ុប។ ស្របពេលដែល Galaxy S23 ដាក់លក់នៅក្នុងទីផ្សារអឺរ៉ុបមានតម្លៃ ១,១១៧ដុល្លារ , Galaxy S23+ មានតម្លៃចន្លោះពី ១,៣២៧ដុល្លារ និង Galaxy S23 Ultra មានតម្លៃចន្លោះពី ១,៥៤៩ដុល្លារ។ ដោយឡែកតាមរយៈរបាយការណ៍លេចធ្លាយនេះ Galaxy S24 ត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃ ១,០៦១ដុល្លារក្នុងទីផ្សារអឺរ៉ុប ចំណែក Galaxy S24+ នឹងដាក់លក់ក្នុងតម្លៃ ១,២៧០ដុល្លារ និង Galaxy S24 Ultra នឹងដាក់លក់ក្នុងតម្លៃ ១,៦០២ដុល្លារក្នុងទីផ្សារអឺរ៉ុប។

គួរជម្រាបដែរថា រូបភាពបែកធ្លាយនេះ ត្រូវបានគេរំពឹងថា អាចជារូបភាពធ្វើបទបង្ហាញផ្នែកទីផ្សារ និងអាចជាតម្លៃពិត ដូច្នេះសម្រាប់ Galaxy S24 និង Galaxy S24+ នឹងមានតម្លៃទាបជាងម៉ូដែលមុនក្នុងទីផ្សារអឺរ៉ុប ដោយឡែកចំពោះម៉ូដែល Galaxy S24 Ultra នឹងនៅរក្សាតម្លៃដូចដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews