Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង

    BY Khmerpress January 3, 2024
    សម្តេចតេជោ ហ៊ុន សែន អបអរសាទរដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងសារអបអរសាទរ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។

    តាមរយៈតាមបណ្តាញ Telegram នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។ នេះគឺជាទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល លើកទី១ ដែលនឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង សម្រាប់ឆ្នាំ ២០២៤»

    ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៤ នៅប្រទេសស្វីសផងដែរ។

    សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នេះបើយោងតាមលិខិតអញ្ជើញរបស់លោកប្រធានាធិបតី ម៉ាក្រុង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: