Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្ដុះកូនឈើបានជាង ២៣ម៉ឺនដើម គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៣

    BY Khmerpress January 5, 2024
    មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្ដុះកូនឈើបានជាង ២៣ម៉ឺនដើម គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតដល់បំណាច់ខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី ខេត្ត បានខិតខំបណ្ដុះកូនឈើ បានចំនួន២៣៤,៣៧១ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១,៨២០ដើម។

    ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃ១០ តុលា ២០២៣ ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ១លានដើម ចាប់ពីខែកក្កដា ២០២៤នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០៕ ប្រភព៖ Ministry of Environment

    Share This Post: