Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BYD បន្តមានប្រៀបជាង Tesla ក្នុងការលក់រថយន្ត EV

BY Khmerpress January 13, 2024
BYD បន្តមានប្រៀបជាង Tesla ក្នុងការលក់រថយន្ត EV

(បរទេស)៖ យោងតាមលទ្ធផលនៃការលក់ប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង អាមេរិក Tesla បានបង្ហាញឱ្យឃើញថា BYD នៅតែរក្សាបានតំណែងជាកំពូលអ្នកលក់រថយន្តអគ្គិសនី (EV) លំដាប់ទី១នៅលើពិភពលោក ជាមួយនឹងរថយន្តចំនួន ៣,០២លានគ្រឿង ខណៈ Tesla លក់បាន ១,២២ លានគ្រឿង។

ផ្អែកលើសមត្ថភាពផលិត, ក្រុមហ៊ុន Tesla បានប៉ាន់ប្រមាណថា ការលក់អាចនឹងឈានដល់ ២,២លានគ្រឿងនៅឆ្នាំនេះ ដោយបានកើនឡើង ២២ភាគរយពីឆ្នាំ ២០២៣។ ឧស្សាហកម្មនេះបានព្យាករណ៍ថា BYD នឹងលក់រថយន្ត EV បានចន្លោះពី ៣,៨ ទៅ ៤លានគ្រឿងនៅឆ្នាំ ២០២៤ ក្នុងកំណើនប្រចាំឆ្នាំចន្លោះពី ២៦ភាគរយទៅ ៣២ភាគរយ។

ប្រសិនបើក្រុមហ៊ុនទាំងពីរ អាចធ្វើបានដូចតាមការប៉ាន់ស្មាននៅឆ្នាំនេះ នោះ BYD នឹងលក់រថយន្ត EV ពី ១,៦ ទៅ ១,៨លានគ្រឿង ច្រើនជាង Tesla បើធៀបនឹងគម្លាត ១,២លានគ្រឿងក្នុងឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: