បច្ចេកវិទ្យា

បង្កើនភាពស្និតស្នាលរបស់អ្នក ថតរូបជាមួយលោកឪពុកលើ OPPO Reno5 ដើម្បីទទួលបានរង្វាន់ក្នុងថ្ងៃ Father’s Day

BY
Khmerpress
June 17, 2021
បង្កើនភាពស្និតស្នាលរបស់អ្នក ថតរូបជាមួយលោកឪពុកលើ OPPO Reno5 ដើម្បីទទួលបានរង្វាន់ក្នុងថ្ងៃ Father’s Day

ការដឹងគុណ និងសេចក្តីប្រណិបត្តន៍ចំពោះអ្នកមានគុណ គឺជាទង្វើមួយដ៏វិសេសវិសាលដែលបុត្រធីតាគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជាដរាប។ ថ្វីបើ «ទិវាគុណឪពុក» មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរយើង ប៉ុន្តែវាមិនទាស់ខុសនោះទេព្រោះប្រៀបបានដូចជា ការដឹងគុណចំពោះលោកឪពុក ហើយក៏ជាឱកាសមួយដែលកូនគ្រប់ៗរូបបានផ្តល់ការស្រលាញ់ទៅកាន់លោកឪពុកផងដែរ តាមរយៈការញុំាអាហារជួបជុំគ្រួសារ ទិញនំ Cake Surprise លោកឪពុក ក៏ដូចជាទិញកាដូជាទីគាប់ចិត្តដូចជា កាបូបលុយ សម្លៀកបំពាក់ និងសម្ភារៈអនុស្សាវរីយ៍ផ្សេងៗជាច្រើនផងដែរ។
ជាទូទៅ អាចនិយាយបានថា កូនៗភាគច្រើនមិនសូវមានភាពស្និទ្ធស្នាល ឬជិតដិតជាមួយលោកឪពុកដូចអ្នកម្តាយឡើយ ដូច្នេះនេះក៏ជាឱកាសដ៏ល្អមួយសម្រាប់កូនៗដែលអាចយកទិវានេះដើម្បីបង្កើនភាពស្និទ្ធស្នាល និងដើម្បីបង្ហាញក្តីស្រលាញ់ទៅកាន់លោកឪពុកផងដែរ។

ហើយកាន់តែពិសេស ឆ្លៀតក្នុងឱកាស «ទិវាគុណឪពុក» ក្រុមហ៊ុនស្មាតហ្វូន OPPO បានរៀបចំកម្មវិធីប្រកួតថតរូបជាមួយលោកឪពុកជាទីស្រលាញ់របស់អ្នកក្នុងការអបអរ Father’s Day ដើម្បីមានឱកាសទទួលបានរង្វាន់កាសឥតខ្សែ OPPO Enco W11 ចំនួន 3 គ្រឿងផងដែរ។ ដោយគ្រាន់តែថតរូបជាមួយឪពុករបស់អ្នក រួចបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណរភ្ជាប់ (Link) មួយនេះ ៖

ជាមួយគ្នានេះផងដែរ ប្រសិនបើអ្នកកំពុងស្វែងរកស្មាតហ្វូនដែលមានរូបរាងខាងក្រៅស្រស់ស្អាត មានភាពទាន់សម័យ សិក្ក័សមសម្រាប់សម័យកាលបច្ចុប្បន្ននេះ ព្រមទាំងកំពុងមានល្បីល្បាញខ្លាំងនៅលើទីផ្សារស្មាតហ្វូននោះគឺប្រ៊េន OPPO ម៉ូដែល RENO5។ ជាក់ស្តែងក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានប្រកាសចេញលក់ស៊េរីថ្មីនៃត្រកូល RENO ជំនាន់ថ្មីនិងចុងក្រោយប៉ុន្មានខែមកនេះ នៅតែសង្កេតឃើញថា ពិតជាទទួលបានភាពជោគជ័យខ្ពស់ និងមានប្រជាប្រិយភាពគាំទ្រខ្លាំងលើសពីការរំពឹងគិតទុកតែម្តង ខណៈទីផ្សារស្មាតហ្វូនបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង។ ដូច្នេះ លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់? តើមូលហេតុអ្វីដែលជម្រុញឲ្យស្មាតហ្វូន OPPO RENO5 នៅតែបន្តលក់ដាច់រហូតមកបច្ចុប្បន្ននេះ?

• សាកថ្មល្បឿនលឿន 50W ៖ OPPO RENO5 មានកម្លាំងសាកថ្មល្បឿនលឿនរហ័សទាន់ចិត្ត ពេញលឿនមិនងាយអស់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 50W ជាមួយនឹងថាមពលថ្ម 4310mAh ដែលអាចជួយលោកអ្នកសាកថ្មបានពេញ 100% ដោយប្រើពេលត្រឹមតែ 48 នាទីតែប៉ុណ្ណោះ ដែលអាចមើលវីដេអូ លេងហ្គេម និងលេងបណ្តាញសង្គមផ្សេងៗដោយគ្មានការបារម្ភ។

• កាមេរ៉ាទម្លុះអេក្រង់ ៖ OPPO RENO5 បំពាក់ជាមួយកាមេរ៉ាទម្លុះអេក្រង់គ្រាប់តូចមែនទែនក្នុងកម្រិតទំហំ 44MP ដែលអាចថតស៊ែលហ្វីច្បាស់ដិតលម្អិតគ្រប់ចំណុច ពិសេសវាមិនបាំងនិងរំខានដល់ការមើលវីដេអូទៀតនោះទេ។

• កាមេរ៉ា៖ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសបានបំពាក់ជាមួយមុខងារថតរូបថ្មីៗដ៏ពេញនិយមលើសពី 15 មុខងារដែលមិនធ្លាប់មានពីមុនមករួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។
ដើម្បីចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងៗ និងព័ត៌មានជាក់លាក់បន្ថែមទៀត លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការក្រុមហ៊ុន OPPO ៕

Share This Post: