សង្គម

ដំណឹងស្វែងរកប្អូនប្រុស ! បុរសពិការម្នាក់ បាត់ចេញពីផ្ទះតាំងពីខែ​​មីនា រហូតមកទល់ពេលនេះនៅតែរកមិនឃើញ…សាច់ញាតិកំពុងបារម្ភ

BY
Khmerpress
June 18, 2021
ដំណឹងស្វែងរកប្អូនប្រុស ! បុរសពិការម្នាក់ បាត់ចេញពីផ្ទះតាំងពីខែ​​មីនា រហូតមកទល់ពេលនេះនៅតែរកមិនឃើញ…សាច់ញាតិកំពុងបារម្ភ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chanrith Sok បានឲ្យដឹងយ៉ាងដូច្នេះថា “ដំណឹងសួររកប្អូនប្រុសរបស់ខ្ញុំឈ្មោះ សុខ ចាន់ណារ៉ា(គាត់ជាមនុស្ស គថ្លង់ ពីកំណើត)អាយុ 29ឆ្នាំ កំពស់ 1.73m ដែលបានបាត់ខ្លួនពីផ្ទះនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី 02 ខែមីនា 2021។ យើងខ្ញុំបានខិតខំរកគាត់យូរមកហើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តផុសតាមហ្វេសបុក ណាមួយគាត់ឧស្សាហ៌ដើរចោលផ្ទះច្រើនដងមកហើយ ដំបូងៗយើងធ្លាប់ ចុះផ្សាយតាមទូរទស្សន៌ទៀតផង តែគាត់តែតែង ត្រឡប់មកផ្ទះវិញខ្លួនឯង ចឹងពេលបាត់ភ្លាមៗ យើងខ្ញុំមិនហ៊ានប្រកាសរកទេ រង់ចាំបានមួយខែក៌ព្យាយាមរកដោយខ្លួនឯងរហូតមកដល់ពេលនេះ។ បើសិនជាបងប្អូនឬ មិត្តភ័ក្តិបានឃើញ សូមជួយទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ 012 42 53 93 ដោយក្តីអនុគ្រោះ” ៕

Share This Post: