ព័ត៌មានជាតិ
នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៧៥៦នាក់ ចូលចតនៅខេត្តព្រះសីហនុ
BY Nisaiy KP
February 18, 2024
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧៥៦នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។
របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។
នាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍៤៩សញ្ជាតិ ស្មើនឹង ៤៤៣នាក់ ស្រី៩៦នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣១៣នាក់ ស្រី១៥៤នាក់ មាន ២៥សញ្ជាតិ។
សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសថៃ មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews