Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Microsoft ជះលុយប្រមាណ ២ពាន់លានដុល្លារ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI នៅអេស្ប៉ាញ

BY Naren February 20, 2024
Microsoft ជះលុយប្រមាណ ២ពាន់លានដុល្លារ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI នៅអេស្ប៉ាញ

(បរទេស)៖ ប្រធានក្រុមហ៊ុនសូហ្វវែលយក្សរបស់អាមេរិក លោក Brad Smith បានឱ្យដឹងថា ក្រុមហ៊ុន Microsoft នឹងពង្រីកប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត (AI) និងហេដ្ឋារចនាសម្ព័ន្ធ Cloud នៅក្នុងប្រទេសអេស្ប៉ាញ តាមរយៈការវិនិយោគចំនួន ២.១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Microsoft អំពីការវិនិយោគដែលផ្តោតលើ AI ចំនួន ៣.២ពាន់លានអឺរ៉ូ (ស្មើនឹង ៣.៤៥ពាន់លានដុល្លារ) នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេលពីរឆ្នាំខាងមុខ។ តែយ៉ាងណាទាក់ទិនទៅនឹងព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុន Microsoft នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters សម្រាប់ព័ត៌មានបន្ថែមស្តីពីការវិនិយោគនៅក្នុងប្រទេសអេស្ប៉ាញនោះទេ។

តាមការគូសបញ្ជាក់របស់លោក Smith បានអះអាងថា «ការវិនិយោគរបស់យើង គឺលើសពីការកសាងមជ្ឈមណ្ឌលទិន្នន័យ វាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរយៈពេល ៣៧ឆ្នាំរបស់យើងចំពោះប្រទេសអេស្ប៉ាញទាំង សុវត្ថិភាព និងការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនរបស់អេស្ប៉ាញទាំងមូលផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: